ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កា ការ កាណ៌ និង ការណ៍ - កា ( ន. ) បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌ ឧ . កាទឹក ។ ( កិ. ) សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ ឧ . កាស្រោមសំបុត្រ ; សរសេរថែមសេចក្ដីផ្សេងៗ លើខ្នងសំបុត្រជាសញ្ញា ឧ . កាខ្នងសំបុត្រ ។ - ការ ( កិ. ) មូរសរសៃសូត្រ , សរសៃអំបោះជាដើមដោយខ្នារ ឧ . ការសូត្រ , ការអំបោះ...។ ( កិ. ) បិទបាំង , រាំងរា , ឃាត់ខាំង , ការមិនឲ្យសត្រូវចូលមក , ការខ្លួន , មេមាន់ការកូន...។ ( កិ. ) រៀបចំអាវាហវិវាហមង្គល , ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា ឧ . ការកូន , ការក្មួយ , ស៊ីការ...។ បា. ; សំ. ( ន. ) (កាយ៌...