​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កា ការ កាណ៌ និង ការណ៍



ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ

​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កា ការ កាណ៌ និង ការណ៍

- កា  ( ន. )  បំពង់​សម្រាប់​ដាក់​ទឹក ធ្វើ​ដោយ​លោហ​ធាតុ​ផ្សេង​ៗ ឬ​ដោយ​ដី​លាយ​ព័ណ៌ ឧ. កា​ទឹក ។

     ( កិ. )  សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះ​ឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោម​សំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ ឧ. កា​ស្រោម​សំបុត្រ; សរសេរ​ថែម​សេចក្ដី​ផ្សេង​ៗ លើ​ខ្នង​សំបុត្រ​ជា​សញ្ញា ឧ. កា​ខ្នង​សំបុត្រ ។

- ការ  ( កិ. )  មូរ​សរសៃ​សូត្រ, សរសៃ​អំបោះ​ជាដើម​ដោយ​ខ្នារ ឧ. ការ​សូត្រ, ការ​អំបោះ...។

         ( កិ. )  បិទ​បាំង, រាំងរា, ឃាត់​ខាំង, ការ​មិន​ឲ្យ​សត្រូវ​ចូល​មក, ការ​ខ្លួន, មេ​មាន់​ការ​កូន...។

         ( កិ. )  រៀបចំ​អាវាហ​វិវាហ​មង្គល, ផ្សំ​ផ្គុំ​បុរស​និង​ស្ត្រី​ឲ្យ​បាន​ជា​គូ​ស្វាមី​ភរិយា ឧ. ការ​កូន, ការ​ក្មួយ, ស៊ី​ការ...។

          បា.; សំ.  ( ន. )  (កាយ៌ ឬ ការ្យ) កិច្ច ឬ អំពើ​ដែល​ត្រូវ​ធ្វើ ឧ. ធ្វើ​ការ, មាន​ការ, ការ​អ្វី​ខ្លះ ? 

         ( ន. )  ពាក្យ​សម្រាប់​ប្រើ​ដាក់​ខាង​ដើម​ពាក្យ​ដែល​ជា​កិរិយា​សព្ទ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​ទៅ​ជា​នាម​ស័ព្ទ ដូច​ជា :                        សំពះ (កិ.) ការ​សំពះ (ន.) ជាដើម ។
- កាណ៌  សំ.  ( ន. )  (កណ៌ ត្រចៀក”) សព្វ​ថ្ងៃ​ប្រើ​ជា​រាជ​សព្ទ ឧ. ព្រះ​កាណ៌ ត្រចៀក​ស្ដេច

- ការណ៍  សំ. បា.  ( ន. )  (ការណ) ហេតុ, ដំណើរ ឧ. ទាស់​ការណ៍​ហើយ​ឯង, សេចក្ដី​រាយការណ៍ ។

Comments

Popular posts from this blog

​ចំណុចគួរយល់ដឹងពីពាក្យ " វិប្បដិសារៈ " និង " វិប្បដិសារី "

តើពាក្យ " ឆ្នាល់ " និង " ខ្នាយ " មានន័យដូចម្ដេច? ហើយប្រើប្រាស់យ៉ាងណាទើបសមស្រប?

ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ ផ្កាយព្រឹក និង ផ្កាយព្រឹក្ស