Posts

Showing posts from 2014

​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កេះ និង កេស

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កេះ និង កេស កេះ   ( កិ. )   ឆ្កឹះ​ដោយ​ម្រាម​ដៃ , ដោយ​ក្រចក ឧ . កេះ​ដី , កេះ​រមាស់។ កេស   បា.   ( ន. )   សក់ , សក់​ទាំងឡាយ (ប្រើ​ក្នុង​រាជ​សព្ទ) : ព្រះ​កេស , ព្រះ​កេសា ; ចម្រើន​ព្រះ​កេសា​ថ្វាយ គឺ​កាត់​សក់​ថ្វាយ ; កោរ​ព្រះ​កេសា គឺ​កោរ​សក់។

​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កៀប និង គាប

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កៀប និង គាប កៀប   ( កិ. )   រឹត​ដោយ​តង្កៀប ឧ . ក្ដាម​កៀប។ គាប   ( កិ. )   ចាប់​រឹត​ដោយ​គំនាប ឬ ឃ្លាប ឧ . គាប​ត្នោត គាបអំពៅ។

ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កាប និង កាព្យ

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កាប និង កាព្យ - កាប  ( ន. )  ខ្នោះសម្រាប់រឹតគាប ឧ. កាបរទេះ ។ - កាបៗ   ( ឧ. )  សូរសម្រែកទា ឧ. ទាស្រែកឮកាបៗ ។ - កាព្យ       បា.; សំ.  ( ន. )  (កាវ្យ) របៀបពាក្យជួនមានឃ្លោងឃ្លា (កំណាព្យ) ឧ. ពាក្យកាព្យ, តែងកាព្យ ។ 

​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កា ការ កាណ៌ និង ការណ៍

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កា ការ កាណ៌ និង ការណ៍ - កា   ( ន. )   បំពង់​សម្រាប់​ដាក់​ទឹក ធ្វើ​ដោយ​លោហ​ធាតុ​ផ្សេង​ៗ ឬ​ដោយ​ដី​លាយ​ព័ណ៌ ឧ . កា​ទឹក ។       ( កិ. )   សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះ​ឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោម​សំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ ឧ . កា​ស្រោម​សំបុត្រ ; សរសេរ​ថែម​សេចក្ដី​ផ្សេង​ៗ លើ​ខ្នង​សំបុត្រ​ជា​សញ្ញា ឧ . កា​ខ្នង​សំបុត្រ ។ - ការ   ( កិ. )   មូរ​សរសៃ​សូត្រ , សរសៃ​អំបោះ​ជាដើម​ដោយ​ខ្នារ ឧ . ការ​សូត្រ , ការ​អំបោះ...។           ( កិ. )   បិទ​បាំង , រាំងរា , ឃាត់​ខាំង , ការ​មិន​ឲ្យ​សត្រូវ​ចូល​មក , ការ​ខ្លួន , មេ​មាន់​ការ​កូន...។           ( កិ. )   រៀបចំ​អាវាហ​វិវាហ​មង្គល , ផ្សំ​ផ្គុំ​បុរស​និង​ស្ត្រី​ឲ្យ​បាន​ជា​គូ​ស្វាមី​ភរិយា ឧ . ការ​កូន , ការ​ក្មួយ , ស៊ី​ការ...។            បា. ; សំ.   ( ន. )   (កាយ៌...

ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ ផ្កាយព្រឹក និង ផ្កាយព្រឹក្ស

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ ផ្កាយព្រឹក និង ផ្កាយព្រឹក្ស ផ្កាយព្រឹក ( ន. ) ឈ្មោះផ្កាយមួយដួង ដែលរះពីទិសខាងកើតក្នុងវេលា ទៀបព្រឹកមានពន្លឺរុងរឿងត្រចះជាងផ្កាយទាំងពួង ។ល។ ផ្កាយព្រឹក្ស ( ន. ) ឈ្មោះផ្កាយឈើក្នុងហោរាសាស្ត្ររបស់ខ្មែរ

ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កាំ និង កម្ម

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កាំ និង កម្ម កាំ  ( ន. )  អ្វីៗ ដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ទល់, សម្រាប់ទ្រ, សម្រាប់រង ឧ. កាំជណ្ដើរ, កាំរទេះ ជាដើម ។ កម្ម  បា.; សំ.   ( ន. )  (កម៌នំ) អំពើ ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) ឧ. ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។

​កូន មាន ៣ គឺ អតិជាតបុត្រ អនុជាតបុត្រ និង អវជាតបុត្រ

​កូន មាន ៣ គឺ អតិជាតបុត្រ   ជាកូនញ៉ាំងយសដែលមិនមានឲ្យកើតឡើងបាន ១ អនុជាតបុត្រ ជាកូនអ្នករក្សាប្រពៃណីត្រកូលឲ្យគង់រង្ស ១ អវជាតបុត្រ ជាកូនទម្ងន់ត្រកូល ឬកូននាំទុក្ខទោសដល់ត្រកូល ១។
ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កាប់ និង កប្ប ឬ កល្ប កាប់ បា.  ( កិ. )  (កប្ប “សម្រេច, ផ្តាច់...”) ប្រហារដោយគ្រឿងមានមុខមុត មានដាវនិងកាំបិតជាដើម ។  ឧ. កាប់ឈើ កាប់ដី កាប់មួយដាវ។ កប្ប    បា.; សំ.   ( ន. )  (កល្ប) កាលដែលតាំងនៅយូរអង្វែង ឧ. មួយកប្ប, ភ្លើងប្រល័យកប្ប ។ អស់មួយកប្ប ឬមួយកល្ប ដើមកប្បព្រឹក្ស ឬដើមកល្បព្រឹក្ស ជាឈ្មោះឈើវិសេសមួយរបស់ព្រះឥន្ទនៅជាន់តាវតឹង្ស។

តើពាក្យ " ឆ្នាល់ " និង " ខ្នាយ " មានន័យដូចម្ដេច? ហើយប្រើប្រាស់យ៉ាងណាទើបសមស្រប?

 តើពាក្យ  " ឆ្នាល់ " និង     " ខ្នាយ " មានន័យដូចម្ដេច? ហើយប្រើប្រាស់យ៉ាងណាទើបសមស្រប? ឆ្នាល់  ( ន. )  គ្រឿង​អាវុធ​របស់​សត្វ​ទ្វេ​បាទ​ពួក​ខ្លះ ដុះ​នៅ​ជើង សម្រាប់​ការពារ​ខ្លួន ឧ. ឆ្នាល់​មាន់, ឆ្នាល់​ក្ងោក។ ​ខ្នាយ  ( ន. )  ចង្កូម​ស្រួច​ជា​គ្រឿង​ការពារ​របស់​ជ្រូក។ ឧ​. ខ្នាយជ្រូកព្រៃ។ គួរឈប់ប្រើពាក្យខ្នាយមាន់
ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា ៖ កន្លះ និង កន្លាស់ កន្លះ  ( គុ. )  ដែលមានខ្លះ, ដែលមិនពេញ, នៅរវាងពាក់កណ្ដាល ឧ. អង្ករកន្លះតៅ, ប្រហែលកន្លះម៉ោង,.... ។ កន្លាស់   ( ន. )  ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់ ឧ. ក្លាស់កន្លាស់ក ។      ( ន. )  ស្លឹកសម្រាប់ប្រក់, សម្រាប់បាំងដែលដេរ ក្លាស់ដោយកន្លាស់ ឧ. ស្លឹកកន្លាស់ ។      ( ន. )  ឈ្មោះឈ្លើងមួយប្រភេទ មានរូបតូចល្អិត ឈ្លើងកន្លាស់ ។

​ចំណុចគួរយល់ដឹងពីពាក្យ " វិប្បដិសារៈ " និង " វិប្បដិសារី "

​ចំណុចគួរយល់ដឹងពីពាក្យ " វិប្បដិសារៈ " និង " វិប្បដិសារី " តើប្រើប្រាស់ពាក្យទាំងពីរនេះយ៉ាងណាទើបសមស្រប? វិប្បដិសារៈ    វិប-ប៉ៈដិ-សារ៉ៈ   បា. ឬ សំ.  ( ន. )  (--សារ ឬ--សារ) សេចក្ដី​ក្តៅ​ក្រហាយ​ចិត្ត, សេចក្ដី​នឹក​ស្តាយ​ក្រោយ, សេចក្ដី​នឹក​តូច​ចិត្ត ព្រោះ​ដឹង​ខ្លួន​ជា​ខុស ឧ. មាន​វិប្បដិសារៈ ។ ​     វិប្បដិសារ​កម្ម អំពើ​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារៈ (អំពើ​អាក្រក់) ។      វិប្បដិសារ​ចិត្ត ចិត្ត​ដែល​មាន​វិប្បដិសារៈ ។      វិប្បដិសារ​ភាព ភាព​នៃ​វិប្បដិសារៈ, ដំណើរ​នឹក​ស្តាយ​ក្រោយ ព្រោះ​ដឹង​ខ្លួន​ជា​ខុស ។ល។ វិប្បដិសារី    វិប-ប៉ៈដិ-សារ៉ី   បា.; សំ.  ( ន. )  (វិប្រតិសារិន៑) អ្នក​ដែល​មាន​វិប្បដិសារៈ ។       បើ​ស្រ្តី​ជា វិប្បដិសារិនី ។ 

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ (ត)

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ កាន់ កណ្ឌ និង ក័ណ្ឋ កាន់   ( កិ. )   ចាប់​ខ្ជាប់ ឧ . កាន់​ដំបង , កាន់​ឆត្រ ។ ប្រកាន់​ការ ចាប់​ការ​ដោយ​មុខ​ៗ ឧ . កាន់​ការ​ណា​ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ ។ កណ្ឌ    បា.   ( ន. )   ព្រួញ , គ្រាប់​កាំភ្លើង , ទង់ , ដើម , កំណត់ , បរិច្ឆេទ , វគ្គ , ខ្សែ ឧ . សាស្រ្តា​មួយ​កណ្ឌ ។ រឿងមហាវេស្សន្ដរជាតកមាន ១៣ កណ្ឌ។ ក័ណ្ឋ   បា . (ន . ) ន័យថា “ក” ន័យក្លាយថា “ក្បាល” ភ្ជាប់ជាមួយនឹងពាក្យ “ទស” ជាទសក័ណ្ឋ ជាឈ្មោះយក្សក្នុងរឿងរាមក្ដេរិ៍ ឧ .   ព្រះបាទទសក័ណ្ឋ គឺយក្សមានកដប់ ឬក្បាលដប់ គឺក្រុងរាពណ៍ , ខ្លះហៅថា ទសមុខ ដែលមានមុខដប់។

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ (ត)

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ កល់- កល- កលហ៍ កល់  ( កិ. )  ទ្រពីក្រោម, ស៊ែមពីក្រោម ដើម្បីឲ្យស្មើមិនឲ្យល្អៀង ឬ ដើម្បីឲ្យហើប ឲ្យខ្ពស់ឡើង ឧ. ដាក់កំណល់កល់ឲ្យខ្ពស់ឡើង ។ កល  សំ.  ( ន. )  (កល ន. ឬ គុ. “មាយា; កោង; មានពុត...”) ឧបាយយ៉ាងល្អិត, ល្បិច (ឧបាយកល) ឧ. ដំណើរហ្នឹងជាកលឧបាយរបស់គេទេ, ប្រយ័ត្នចាញ់កលគេ ។ កលហ៍  សំ. បា.  ( ន. )  ជម្លោះ  ឧ. កើតមានកលហ៍នឹងគ្នា គឺកើតមានជម្លោះនឹងគ្នា ។

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ

ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ ​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖​ ក-ក៏-ករ-ករណ៍ ក = ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​ឋាន​បំពង់​ក ជា​សិថិល-អឃោសៈ , សំ. បា. មាន​សូរ​ស័ព្ទ​ថា កៈ ។     ( ន. )   អវយវៈ​ដែល​ត​ពី​ក្បាល​ទៅ​ស្មា ឬ​ទៅ​ខ្លួន​នៃ​មនុស្ស​សត្វ ។ ដៃ​ជើង​មនុស្ស​ក៏​មាន ក​ដែរ: ក​ដៃ​ , ក​ជើង ។ ទង​ខាង​ដើម​កួរ​ស្រូវ​ក៏​ហៅ ក ដែរ : ក​ស្រូវ ។ កន្លែង​ដែល​ត​ជាប់​ពី​មាត់​ដប​ជាដើម​ចុះ​ទៅ​ទល់​នឹង​ក្អេង​ក៏​ហៅ ក ដែរ : ក​ដប , ក​ក្អម ។     ( កិ. )   តាំង​ផ្ដើម , តាំង​ធើ្វ : កសាង , ក​កើត , ក​ចេតិយ , ក​ភូមិ ។ ក៏ = ( និ. )   ពាក្យ​ជា​សន្ធាន​មាន​សំ​ឡេង​កញ្ឆក់​ខ្លី​សម្រាប់​និយាយ​ត​ប្រយោគ​ដោយ​ឡែក : អ្នក​ក៏​ទៅ , ខ្ញុំ​ក៏​ទៅ , ធើ្វ​ដូច្នេះ​ក៏​បាន , របស់​នេះ​រូប​ក៏​ល្អ​ តម្លៃ​ក៏​ថោក ។   ករ = (បា.) ដៃ : លើក​ករ​ប្រណម្យ ។ ករណ៍ = ប្រើ ភ្ជាប់ជាមួយ "អធិ+ករណ៍ > អធិករណ៍"             (ន.) រឿងហេតុ , ជម្លោះ , ការទាស់ទែងគ្នា , ក្ដីក្ដាំ     ...