ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ
ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ
ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖
ក-ក៏-ករ-ករណ៍
ក = ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ
មានសំឡេងក្នុងឋានបំពង់ក ជាសិថិល-អឃោសៈ, សំ. បា.
មានសូរស័ព្ទថា កៈ ។
( ន.
) អវយវៈដែលតពីក្បាលទៅស្មា
ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន កដែរ: កដៃ, កជើង ។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។
កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប,
កក្អម ។
( កិ.
) តាំងផ្ដើម, តាំងធើ្វ
: កសាង, កកើត, កចេតិយ, កភូមិ ។
ក៏ = ( និ. )
ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក :
អ្នកក៏ទៅ, ខ្ញុំក៏ទៅ, ធើ្វដូច្នេះក៏បាន,
របស់នេះរូបក៏ល្អ តម្លៃក៏ថោក ។
ករ = (បា.) ដៃ : លើកករប្រណម្យ ។
ករណ៍ = ប្រើ ភ្ជាប់ជាមួយ "អធិ+ករណ៍>
អធិករណ៍"
(ន.)
រឿងហេតុ, ជម្លោះ, ការទាស់ទែងគ្នា,
ក្ដីក្ដាំ
ឧ.
អ្នកត្រូវរំងាប់អធិករណ៍ កុំឲ្យវាកើតឡើងបាន។
Comments
Post a Comment