ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ (ត)



ជ្រុងមួយនៃអក្សរសាស្ត្រខ្មែរ

​ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ កាន់ កណ្ឌ និង ក័ណ្ឋ

កាន់  ( កិ. )  ចាប់​ខ្ជាប់ ឧ. កាន់​ដំបង, កាន់​ឆត្រ ។ ប្រកាន់​ការ ចាប់​ការ​ដោយ​មុខ​ៗ ឧ. កាន់​ការ​ណា​ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ ។

កណ្ឌ   បា.  ( ន. )  ព្រួញ, គ្រាប់​កាំភ្លើង, ទង់, ដើម, កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ ឧ. សាស្រ្តា​មួយ​កណ្ឌ ។ រឿងមហាវេស្សន្ដរជាតកមាន ១៣ កណ្ឌ។

ក័ណ្ឋ  បា. (ន.) ន័យថា “ក” ន័យក្លាយថា “ក្បាល” ភ្ជាប់ជាមួយនឹងពាក្យ “ទស” ជាទសក័ណ្ឋ ជាឈ្មោះយក្សក្នុងរឿងរាមក្ដេរិ៍ ឧ.  ព្រះបាទទសក័ណ្ឋ គឺយក្សមានកដប់ ឬក្បាលដប់ គឺក្រុងរាពណ៍, ខ្លះហៅថា ទសមុខ ដែលមានមុខដប់។

Comments

Popular posts from this blog

​ចំណុចគួរយល់ដឹងពីពាក្យ " វិប្បដិសារៈ " និង " វិប្បដិសារី "

តើពាក្យ " ឆ្នាល់ " និង " ខ្នាយ " មានន័យដូចម្ដេច? ហើយប្រើប្រាស់យ៉ាងណាទើបសមស្រប?

ពាក្យសូរដូចគ្នា តែមានន័យខុសគ្នា (សទិសសូរ) ៖ ផ្កាយព្រឹក និង ផ្កាយព្រឹក្ស